![](https://www.owndays.com/images/specials/owndays-meets/201405/01_imgcnv-768x615.webp)
vol. 06
Ryu Koshinoអតីតសមាជិក Takarazuka Revue
ការជួបភ្ញៀវទី 6 របស់ OWNDAYS គឺអ្នកនាង Ryu Koshino ដែលមានការគំាទ្រដោយប្រិយមិត្តជាច្រើន ជាអតីតតារាភាពយន្តនៅ Takarazuka Revue នៃក្រុមតន្ត្រីស្រីៗទាំងអស់ នៅពេលអ្នកនាងសម្តែងជាតារាក្រុមព្រះច័ន្ទ និងដែលបានសម្តែងជាតួរប្រុស។ អ្នកនាងបានចាកចេញពី Takarazuka Revue នៅខែតុលា ឆ្នាំ2013 ដូច្នេះយើងបានជួបអតីត “Takarasienne” រូបនេះដើម្បីសាកសួអំពីដំណើរជីវិតរបស់នាង និងផែនការទៅអនាគត។
![Ryu Koshino](https://www.owndays.com/images/specials/owndays-meets/201405/profile_imgcnv.webp)
Ryu Koshino
អតីតសមាជិក Takarazuka Revue
អតីតតារាសម្តែងនៅក្រុមល្ខោន Takarazuka Revue ដែលសម្តែងជាតួប្រុសជាតារាឯកក្នុងក្រុម Moon Troupe
1993: ចូលរួមជាមួយ Takarazuka Revue ក្នុងវគ្គទី 79 សម្តែងជាតួប្រុស និងជាការសម្តែងលើកទីមួយនៅក្នុងក្រុម Moon Troupe ក្នុង “Broadway Boys”
1994: ត្រូវបានឲ្យចូលក្នុងក្រុម Moon Troupe (នាងនៅទីនេះរហូតដល់ចូលនិវត្តន៍)
1999: ត្រូវបានជ្រើសជាសមាជិកជម្រើសដើម្បីសម្តែងនៅបេកាំង និងហៀងហៃ
2008: ត្រូវបានតែងតាំងជាអ្នកដឹកនាំក្រុមក្មេងជាងគេក្នុងប្រវត្តិសាស្ត្រនៃ Takarazuka Revue នៅអាយុ 35 ឆ្នាំ ដោយត្រូវមើលការខុសត្រូវចាប់ពីការចូលនិវត្តន៍របស់ Aya Izumo
បានទៅដឹកនាំសមាជិក្រុមចំនួន 80 នៃក្រុម Moon Troupe ឲ្យទទួលបានជោគជ័យលើការសម្តែង
ខែតុលា ឆ្នាំ2013: ត្រូវបានចូលនិវត្តន៍ពី Takarazuka Revue ក្រោយពីការសម្តែងចុងក្រោយនៅតូក្យូ និងបានចាប់ផ្តើមដោយខ្លួនឯងផ្ទាល់ ដោយសម្តែងជា Ryu Koshino
ខែមីនា ឆ្នាំ2014: ត្រូវបានសម្តែងសូឡូចម្រៀងជាតិជប៉ុន និងស្វីសនៅពិធីបើកព្រឹត្តិការណ៍ទំនាក់ទំនងការទូតឆ្នាំទី 150
ខែមេសា ឆ្នាំ2014: ត្រូវបានឲ្យលេងសូឡូចម្រៀងជាតិនៅវគ្គបញ្ចប់ព្រឹត្តិការណ៍ប្រកួតប្រជែងព្រីមីញេលីកបាល់ទះ
អ្នកនាងបានចាកចេញពី Takarazuka Revue នៅខែតុលា ឆ្នាំមុន ហើយក្រឡេកមើលទៅក្រោយវិញ តើវាជាកន្លែងប្រភេទណាដែរចំពោះអ្នកនាង?
មែនហើយ! ក្នុងការស្តាប់ការសម្តែងរបស់ Romeo និង Juliet ឆ្នាំ2012 ខ្ញុំបានយកឈ្នះផ្នែកនៃព្រះអង្គម្ចាស់ Capulet ជាផ្នែកដែលខ្ញុំតែងតែចង់សម្តែង។ ដោយដាក់អ្វីគ្រប់យ៉ាងដែលខ្ញុំមានចូលទៅការសម្តែងដែលផ្តល់តួនាទីឲ្យខ្ញុំនូវអារម្មណ៍ពេញចិត្ត និងធ្វើឲ្យខ្ញុំមានអារម្មណ៍ថាវាជាពេលដែលត្រូវបោះបាល់បន្តដល់ក្មេងជំនាន់ក្រោយ។
Takarazuka មានភាពរួបរួមគ្នារវាងអ្នកគាំទ្រ បុគ្គលិក និងមនុស្សគ្រប់គ្នាដែលពាក់ព័ន្ធនឹងការសម្តែង ជាភាពកក់ក្តៅនៃប្រភេទគ្រូសារមួយ។ ដូច្នេះ នៅពេលខ្ញុំឡើងលើឆាកនោះជាអ្វីដែលខ្ញុំគិត ហើយវាធ្វើឲ្យខ្ញុំសម្បាយរីករាយ។
Takarazuka Revue បានប្រារព្ធខួបមួយរឆ្នាំកាលពីឆ្នាំមុន និងពិធីបុណដែលខ្ញុំបានចូលរួមផ្សេងៗទៀតដែលបានបញ្ជាក់មកខ្ញុំគឺបរិយាកាសដែលខ្ញុំមាន។
![](https://www.owndays.com/images/specials/owndays-meets/201405/02_imgcnv.webp)
តើអ្នកនាងបានមកដល់ទីបញ្ចប់ក្នុងការចូលរួម Takarazuka យ៉ាងដូចម្តេច?
ខ្ញុំកើតនៅ Niigata និងចាប់ផ្តើមរៀនរបាំបាឡេនៅទីនោះតាំងពិនៅក្មេង។ គ្រូរបស់ខ្ញុំណែនាំ Takarazuka ហើយនោះដែលខ្ញុំបានបញ្ចប់ការចូលរួម។ ទោះជាយ៉ាងនេះក្តី នៅពេលនោះខ្ញុំមានអារម្មណ៍ថាខ្ញុំសប្បាយរីករាយដោយគ្រាន់តែការរាំកម្សាន្ត និងពីព្រោះការនិយាយរបស់ខ្ញុំនៅចំពោះមុខមនុស្សម្នាមិនល្អ។ ខ្ញុំមានអារម្មណ៍មិនសូវសម្បាយអំពីការចូលរួមជាមួយ Takarazuka។
ប៉ុន្តែក្នុងអំឡុងពេលនោះ ខ្ញុំបានចាប់ផ្តើមគិតថា ខ្ញុំមិនមានអ្វីធ្វើក្រៅពីរាបំបាឡេទេ ហើយគិតថាខ្ញុំនឹងត្រូវធ្វើអ្វីនៅអនាគត ដូច្នេះនៅពេលខ្ញុំឮអំពី Takarazuka ខ្ញុំក៏សម្រេចធ្វើការប្រឡង។
ខ្ញុំចាប់ផ្តើមរៀនវគ្គវិសមកាលដើម្បីមានចំណេះដឹងចាំបាច់សម្រាប់ការប្រឡង ប៉ុន្តែគ្រូរបស់ខ្ញុំប្រាប់ថាខ្ញុំមិនមានទឹកចិត្តគ្រប់គ្រាន់ទេ។ គេប្រាប់ខ្ញុំថា ខ្ញុំនឹងមិនជាប់ការប្រឡងនេះទេ ហើយការនេះនិយាយនេះបានធ្វើឲ្យតាំងចិត្តថាខ្ញុំត្រូវចាប់ផ្តើមខំប្រឹងឲ្យខ្លាំក្លា។ ជាសំណាងល្អ ខ្ញុំក៏បានប្រឡងជាប់។
តើអ្នកនាងបានរៀនអ្វីខ្លះនៅសាលាតន្ត្រី Takarazuka?
នៅសាលាតន្ត្រី យើងធ្វើការហ្វឹកហាត់រាល់ថ្ងៃចាប់ពីព្រលឹមដល់ល្ងាចក្នុងការត្រៀមឡើងឆាក។
យើងផ្តោតតែទៅលើការអនុវត្តក្នុងថ្នាក់សម្រាប់ការរាំបាឡេ របាំ របាំជប៉ុន សម្តែង បញ្ចេញសម្លេង ពិធីបុណតែ លេងព្យាណូ និងឧបករណ៍តន្ត្រីបុរាណជប៉ុនដូចជា koto និង shamisen។
ជាមួយនឹងឥរិយាបទបែបជប៉ុន និងរបស់របរផ្សេងៗដូចនោះ ចលនារបស់អ្នកត្រូវប្រកបដោយសន្តិភាពដើម្បីឡើងឆាក ដូច្នេះយើងបានសិក្សានូវតម្រូវការគ្រឹះសម្រាប់ការសម្តែងរបស់យើង។
ខ្ញុំតែងតែឮមនុស្សម្នានិយាយថា វាជាការងារពិបាកណាស់ ប៉ុន្តែខ្ញុំបានរំពឹងថាវានឹងគ្មានអ្វីទេ ហើយខ្ញុំរីករាយជាមួយខ្លួនខ្ញុំពីព្រោះខ្ញុំអាចមានបទពិសោធធ្វើការងារសប្បាយៗដែលខ្ញុំចូលចិត្ត។ សម្រាប់ខ្ញុំ វាក៏ជាការប្រទានមួយពីព្រោះខ្ញុំមិនមាន “ដុង” ឬត្រូវសរសេរអ្វីឡើយ [សើច]។
![](https://www.owndays.com/images/specials/owndays-meets/201405/03_imgcnv.webp)
អ្នកស្រីសម្តែងជាតួប្រុស នៅ Takarazuka និងបានបញ្ចប់ដោយការលើកជាតារាក្រុមព្រះច័ន្ទនៃក្រុមតន្ត្រី មែនទេ?
ចាស! ហើយខ្ញុំពិតជារីករាយក្នុងការសម្តែងជាតួប្រុស។
ការសម្តែងជាតួបុរសនៅលើឆាកបានបំពេញទាំងស្រុងជាមួយស្ត្រីគឺអាចមានតែក្នុងពិភពនៃ Takarazuka ប៉ុណ្ណោះ ខ្ញុំមានន័យថាវាមកទាំងអស់គ្នាដោយសារភាពតែមួយរបស់ Takarazuka ក្លាយជាទម្លាប់ ឬការបង្កើតឡើង។ ដូច្នេះវាជាអារម្មណ៍ពិសេស នៅពេលខ្ញុំកំពុងសម្តែង។
ក្នុងនាមជាតារានៃក្រុមតន្ត្រី តារាល្បីដែលមកមុនខ្ញុំ និងអ្នកដែលខ្ញុំបានរៀនគឺសុទ្ធតែមានបទពិសោធច្រើនៗ ហើយខ្ញុំមិនធ្លាប់គិតថាខ្ញុំគួក្លាយជាខ្លួនឯង ដូចនេះខ្ញុំមានការស្ទាក់ស្ទើបន្តិចលើកដំបូង។ ប៉ុន្តែគ្រូបង្ហាត់របស់ខ្ញុំបា្រប់ថា ខ្ញុំគួជំរុញវាថាតើខ្ញុំគួជាប្រធានក្រុមក្នុងសាលាបាល់ទះ ហើយដែលធ្វើឲ្យខ្ញុំមានភាពងាយស្រួល។
ខ្ញុំមានអារម្មណ៍ថា ខ្ញុំអាចសម្តែងតួនេះគឺធ្លាក់ចុះដើម្បីជួយអ្នកផ្សេងទៀតនៅក្បែរខ្ញុំ។
តើមានការសម្តែងណាមួយដែលពិសេសសម្រាប់អ្នកឬទេ?
ញុំពិតជាចូលចិត្តការសម្តែងទាំងអស់ ប៉ុន្តែការសម្តែងលើកដំបូងរបស់ខ្ញុំជាមួយសមាជិក 40 នាក់ផ្សេងទៀតដែលបានចូលរួមក្រុមនៅពេលជាមួយខ្ញុំគឺជាការសម្តែងដ៏ពិសេសមួយសម្រាប់ខ្ញុំ។
ការសម្តែងលើកទីមួយគឺជាការសម្តែងមួយ និងជាពេលតែមួយគត់ដែលមនុស្សទាំងអស់បានចូលរួមក្រុមក្នុងរយៈពេលជាមួយគ្នាមានឱកាសសម្តែងលើឆាករួមគ្នា ហើយខ្ញុំពិតជានៅចងចាំថាវាគួឲ្យស្រលាញ់ណាស់ពីព្រោះខ្ញុំបានសម្តងជាមួយមនុស្សដែលខ្ញុំបានរស់នៅជាមួយ ហ្វឹកហាត់ជាមួយ និងបង្ហូរឈាម ញើស និងទឹកភ្នែកជាមួយគ្នារយៈពេលពីរឆ្នាំក្នុងសាលាតន្ត្រី។
ខ្ញុំពិតជាមិនអាចបំភ្លេចនូវអារម្មណ៍នៃការឡើងលើឆាកលើកដំបូងទេ ហើយខ្ញុំនឹងមិនភ្លេចការរំភើបដែលខ្ញុំបានឡើងបង្ហាញនៅលើឆាកដ៏ធំរាល់ថ្ងៃដែរ។
![](https://www.owndays.com/images/specials/owndays-meets/201405/04_imgcnv.webp)
“ការចាប់ផ្តើមដំណើរជីវិតលើវិថីថ្មី”
តើបញ្ហាប្រឈមប្រភេទណាដែលអ្នកនាងចង់បាននៅអនាគត?
ខ្ញុំគឺពិតជាបានចាប់ផ្តើមពីការឈឺចាប់នៅពេលនេះ។ វាមានរយៈពេលកន្លះឆ្នាំហើយ ចាប់តាំងពីខ្ញុំបានចាកចេញពី Takarazuka បន្ទាប់ពីខ្ញុំអាយុ 21 ឆ្នាំ ហើយនៅលើកដំបូង ខ្ញុំមានអារម្មណ៍រីករាយក្រៃលែងសម្រាប់ខ្លួនឯង ប៉ុន្តែបីថ្ងៃក្រោយមក ខ្ញុំចាប់ផ្តើមមានបញ្ហាអំពីអនាគត [សើច]។
ខ្ញុំពិតជាគ្មានយោបល់អំពីរឿងក្រៅពី Takarazuka ហើយខ្ញុំពិតជាតស៊ូ ពីព្រោះខ្ញុំមិនដឹងថាតើផ្លូវណាដែលខ្ញុំគួដើរទេ។ ប៉ុន្តែមនុស្សម្នាជុំវិញខ្ញុំស្នើឲ្យខ្ញុំជួយ ហើយដែលខ្ញុំបានទទួលយកដោយពេញចិត្ត ហើយផ្លូវខាងមុខសម្រាប់ខ្ញុំបានបើកបន្តិចហើយនៅពេលនេះ។
វាមានរយៈពេលកន្លះឆ្នាំហើយ ប៉ុន្តែនៅពេលជាមួយគ្នា វាមានអារម្មណ៍ដូចវាត្រឹមតែកន្លះឆ្នាំប៉ុណ្ណោះពីព្រោះរៀងរាល់ថ្ងៃបានដាស់អារម្មណ៍ ហើយខ្ញុំបានធ្វើការងារផ្សេងៗជាច្រើន។ ក្នុងឆ្នាំនេះនឹងជាករណីនៃអារម្មណ៍លើវត្ថុខាងក្រៅ និងមើលថាតើវាទៅជាយ៉ាងណា។ មានពេលមួយ នៅពេលខ្ញុំនៅក្នុងសាលា Takarazuka ខ្ញុំមានឱកាសសម្តែងរឿងប្រេងនិទានមួយចំនួន ហើយពីព្រោះវាមានបញ្ហាជាច្រើនលើសពីអ្វីខ្ញុំបានគិត ធ្វើឲ្យខ្ញុំពិតជាចាប់អារម្មណ៍នឹងវាជាខ្លាំង។
ខ្ញុំចាប់ផ្តើមចាប់អារម្មណ៍លើគំនិតនៃការបង្វិលអ្វីមួយដោយប្រើត្រឹមតែពាក្យ និងសម្រេចចិត្តថា ខ្ញុំចង់ប្រឈមនឹងខ្លួនរបស់ខ្ញុំក្នុងបញ្ហានេះ។ សុបិន្តរបស់ខ្ញុំគឺត្រូវបង្វិលអ្វីមួយដល់មនុស្សដោយប្រើប្រាស់តែសម្លេងរបស់ខ្ញុំប៉ុណ្ណោះ ត្រូវធ្វើការប្រើសម្លេង។សម្ភាសន៍៖ ខែមេសា ឆ្នាំ2014
Guest Select Graph Belle
វ៉ែនតាមានភាពស្រស់ស្អាតមើលណាស់ មិនអញ្ចឹង។ ជាធម្មតា ខ្ញុំតែងពាក់វ៉ែនតាពណ៌ខ្មៅ និងពណ៌ត្នោត ប៉ុន្តែចាប់តាំងពីខ្ញុំចង់បង្ហាញដល់មនុស្សម្នានូវអ្វីដែលថ្មី ខ្ញុំបានជ្រើសយកពណ៌ក្រហមវិញ។ ខ្ញុំមិនធ្លាប់ពាក់វ៉ែនតាដែលមានដងស្តើង ឬអ្វីមួយដូចនេះទេ ប៉ុន្តែវ៉ែនតាទាំងនេះគឺពិតជាស្តើង ហើយមានភាសុខភាពផងដែរ។ ជាធម្មតាខ្ញុំពាក់វ៉ែនតាដងស្តើង ប្រភេទដូចនៅទីនេះជាច្រើន ដូច្នេះខ្ញុំពិតជាចង់សាកវ៉ែនតាសម្រាប់ស្ត្រីទាំងនេះ រាងស្តើង ហើយមើលទៅស្អាតណាស់។ វាក៏អាចប្តូរពណ៌ ឬរចនាដងបានដែរអាស្រ័យលើអារម្មណ៍របស់អ្នក។
- លេខកូដផលិតផល
- OE1333
- ពណ៌
- C3 Matte Red